អដ្ឋកថា សិរិមត្ថេរគាថា

ក្បាលទី 41 · ទំព័រ 798

គាថារបស់ព្រះសិរិមត្ថេរ មានពាក្យផ្តើមថា បរេ ច នំ បសំសន្តិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ។ ក្នុងកាលនៃព្រះ ពោធិសត្វព្រះនាមថាបទុមុត្តរៈ ទ្រង់បំពេញបារមីហើយ គង់នៅក្នុងស្ថានតុសិត ។ កុលបុត្តនោះកើតក្នុងត្រកូលព្រាហ្មណ៍ ដឹងក្តីហើយ រៀនចប់ត្រៃវេទ ជាអ្នកជំនាញក្នុងបទនិងពាក្យអធិប្បាយនៃសនិឃណ្ឌុស្រាស្ត កេដុភស្រាស្ត អក្ខរស្រាស្ត មានឥតិហាសៈជាគម្រប់ ៥ យល់ក្នុងលោកាយតនស្រាស្តនិង មហាបុរិសលក្ខណស្រាស្តមិនខ្វះខាត លះនូវកាមទាំងឡាយ ហើយបួសជាតា បស ព្រោះភាពជាអ្នកមានអធ្យាស្រ័យបង្អោនទៅក្នុងនេក្ខម្មៈ ដែលពួកតាបស ប្រមាណ ៨៤០០០ ចោមរោមហើយ ញ៉ាំងឈាននិងអភិញ្ញាឲ្យកើត នៅក្នុងអាស្រម ដែលទេវតានិម្មិតឲ្យ ក្នុងហិវន្តប្បទេស ព្រោះជាអ្នកមាន បុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ និងព្រោះពិចារណាឃើញនូវ ពុទ្ធគុណ តាមលក្ខណៈមន្ត បានធ្វើចេតិយខ្សាច់ត្រង់មាត់ស្ទឹង ដែលមានទឹក វល់មួយកន្លែង ឧទ្ទិសចំពោះព្រះពុទ្ធទាំងឡាយក្នុងអតីត បានជាអ្នកមាន សេចក្តីត្រេកអរក្រៃលែងក្នុងការបូជានិងសក្ការៈ ។ តាបសទាំងឡាយឃើញដូច្នោះ ក៏សួរថា សក្ការបូជានេះ លោកម្ចាស់ ធ្វើឧទ្ទិសចំពោះអ្នកណា ។ កុលបុត្តនោះ នាំមន្តសម្រាប់មើលលក្ខណៈមក ប្រាប់លក្ខណៈរបស់មហាបុរស តាមដែលមានមកក្នុងគម្ពីរ ហើយប្រាប់ដល់ តាបសទាំងនោះ តាំងនៅក្នុងកម្លាំងញាណរបស់ខ្លួន ប្រកាសគុណរបស់ព្រះពុទ្ធ តាមតម្រាមហាបុរិសលក្ខណៈ ។