ឧត្តរត្ថេរគាថា
ក្បាលទី 41 · ទំព័រ 810
ខន្ធទាំងឡាយ ខ្ញុំកំណត់ដឹងហើយ តណ្ហាខ្ញុំដកចេញស្រឡះ ហើយ ពោជ្ឈង្គៈខ្ញុំបានចម្រើនហើយ ការក្ស័យទៅនៃអាសវៈ ខ្ញុំក៏បានដល់ ហើយ ។ ខ្ញុំនោះ លុះកំណត់ដឹងខន្ធហើយ លុះដកចេញនូវបណ្តាញគឺតណ្ហា ហើយ លុះចម្រើនពោជ្ឈង្គហើយ ក៏ទៅជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ ឧត្តរត្ថេរ ។ ៥