អដ្ឋកថា ឧត្តរត្ថេរគាថា

ក្បាលទី 41 · ទំព័រ 810

គាថារបស់ព្រះឧត្តរត្ថេរ មានពាក្យផ្តើមថា ខន្ធា មយា បរិញ្ញាតា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបន្សិ័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ។ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមថាសិទ្ធត្ថ ក្នុងកប្បទី ៩៤ រាប់ថយ ក្រោយអំពីភទ្ទកប្បនេះ កុលបុត្តនោះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាព ជាអ្នកដឹងក្តីហើយ ជាអ្នកជ្រះថ្លាក្នុងព្រះសាស្តាប្រកាសខ្លួនជាឧបាសក កាល ព្រះសាស្តាព្រះនិព្វានហើយ បានហៅញាតិរបស់ខ្លួនមកប្រជុំគ្នា រួបរួមគ្រឿង សក្ការៈបូជាដ៏ច្រើន ធ្វើការបូជាព្រះធាតុហើយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងនគរសាកេតមានឈ្មោះ ថាឧត្តរៈ ចម្រើនវ័យហើយ ទៅកាន់នគរសាវត្ថីដោយករណីយកិច្ចឯណានីមួយ ឃើញយមកប្បាដិហារ្យដែលព្រះមានព្រះភាគទ្រង់ធ្វើហើយ ត្រង់គល់ គណ្ឌម្ពព្រឹក្ស ជ្រះថ្លាហើយ ជាអ្នកមានសទ្ធាចម្រើនក្រៃលែងដោយទេសនា កាលការាមសូត្រ បួសហើយ ទៅកាន់នគររាជគ្រឹះជាមួយព្រះសាស្តា បាន ឧបសម្បទាហើយ នៅក្នុងនគររាជគ្រឹះនោះឯង ផ្តើមចម្រើនវិបស្សនា បាន អភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុក ក្នុងអបទានថា កាលព្រះលោកនាថព្រះនាមសិទ្ធត្ថៈ ជាលោកនាយក ស្តេច បរិនិព្វានហើយ ខ្ញុំបានប្រជុំពួកញាតិរបស់ខ្ញុំ ហើយធ្វើនូវការបូជា ព្រះធាតុ ។