ភទ្ទជិត្ថេរគាថា

ក្បាលទី 41 · ទំព័រ 815

ប្រាសាទមាស ខាងទទឹង មានសន្ទុះនៃសរ ១៦ ខាងកំពស់ មានសន្ទុះនៃសរ ១០០០ របស់ព្រះរាជាអង្គណា ព្រះរាជាអង្គនោះទ្រង់ព្រះនាម ថាបនាទៈ ។ ប្រាសាទនោះមានសន្ទុះនៃសរ ១០០០ មានជាន់ជាច្រើន មានទង់ជ័យជាច្រើន សម្រេចដោយកែវមណីខេវោ អ្នករបាំក៏បានរាំលើ ប្រាសាទនោះ អ្នករបាំ ៦០០០ នាក់ ( តែងរាំ ) ក្នុងជាន់ទាំង ៧ ។ ភទ្ទជិត្ថេរ ។ ៥