គាថាព្រះវល្លិយត្ថេរ
ក្បាលទី 41 · ទំព័រ 832
អំពើណាដែលបុគ្គលគួរធ្វើ ដោយព្យាយាមដ៏មាំ អំពើណា ដែលបុគ្គលប្រាថ្នាដើម្បីត្រាស់ដឹង គប្បីធ្វើ ខ្ញុំនឹងធ្វើអំពើនោះៗ មិននឿយណាយ ទេ អ្នកចូរមើលសេចក្តីព្យាយាម សេចក្តីប្រឹងប្រែងចុះ អ្នកចូរប្រាប់ ផ្លូវដែលជាផ្លូវឈមទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈដល់ខ្ញុំ ខ្ញុំនឹងដឹងបានដោយ ញាណជាគ្រឿងដឹងដូចខ្សែទឹកទន្លេគង្គា ( មិននឿយណាយ ) នឹងសាគរ ។ វល្លិយត្ថេរ ។ ៥