អដ្ឋកថា គាថាព្រះវល្លិយត្ថេរ

ក្បាលទី 41 · ទំព័រ 832

គាថារបស់ព្រះវល្លិយត្ថេរ មានពាក្យផ្តើមថា យំ កិច្ចំ ទឡ្ហវីរិយេន ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ។ ក្នុងសាសនាព្រះមាន ព្រះភាគ ព្រះនាមថាសុមេធ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវភាពជា អ្នកដឹងក្តីហើយ សម្រេចក្នុងវិជ្ជានិងសិប្បស្រាស្ត លះសម្បត្តិ ៨០ កោដិ បួសជាតាបសសាងអាស្រមត្រង់ឆ្នេរស្ទឹងមួយក្នុងព្រៃក្បែរជើងភ្នំ ហើយនៅ ។ ព្រះសាស្តា កាលអនុគ្រោះ ទ្រង់ក៏ចូលទៅ កុលបុត្រនោះ ឃើញព្រះសាស្តា មានចិត្តជ្រះថ្លា លាតកម្រាលស្បែកខ្លាថ្វាយ បូជាព្រះសាស្តា ព្រះមានព្រះភាគ ទ្រង់គង់លើស្បែកខ្លានោះ ដោយផ្កានិងខ្លឹមចន្ទន៍ ថ្វាយផ្លែស្វាយ ហើយថ្វាយបង្គំ ដោយបញ្ចង្គប្រតិស្ឋាន ។ ព្រះមានព្រះភាគ កាលទ្រង់ប្រកាសសម្បត្តិ ដែលគប្បីបាន ព្រោះថ្វាយអាសនៈដែលប្រថាប់គង់ ទ្រង់អនុមោទនាដល់តាបស ហើយចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ នានគរវេសាលី មានឈ្មោះថា កណ្ហមិត្ត ចម្រើនវ័យហើយ ឃើញពុទ្ធានុភាពក្នុងកាលដែល ព្រះសាស្តាយាងទៅកាន់នគរវេសាលី បាននូវសទ្ធា បួសក្នុងសម្នាក់របស់ ព្រះមហាកច្ចានត្ថេរ ។ ព្រះថេរៈជាអ្នកមានបញ្ញាទន់ និងធូរថយក្នុងសេចក្តី ព្យាយាម អាស្រ័យសព្រហ្មចារីដែលចេះដឹងសព្វកាល អស់កាលយូរ ។ ភិក្ខុទាំងឡាយ ក៏ហៅលោកតាមលក្ខណនិស្ស័យថា វល្លិយៈ នោះឯង ព្រោះលោកបើមិនអាស្រ័យភិក្ខុដែលជាបណ្ឌិតណាមួយ មិនអាចចម្រើនលូតលាស់ បាន ដូចវល្លិបើមិនអាស្រ័យព្រឹក្ស