អដ្ឋកថា គាថាព្រះនន្ទកត្ថេរ
គាថារបស់ព្រះនន្ទកត្ថេរ មានពាក្យផ្តើមថា យថាបិ ភទ្ទោ អាជញ្ញោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ ធ្វើបុណ្យទាំងឡាយទុកក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះមាន ព្រះភាគព្រះនាម សិខី កើតក្នុងបច្ចន្តប្បទេស ដល់នូវភាពជាអ្នកដឹងក្តី ហើយ ប្រកបមុខរបរជាព្រានព្រៃ ត្រាច់ទៅ ថ្ងៃមួយឃើញទី់ចង្រ្កមរបស់ព្រះសាស្តា ហើយ មានចិត្តជ្រះថ្លារោយនូវខ្សាច់ឲ្យស្មើ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលគហបតី ក្នុងចម្បានគរ ញាតិទាំង ឡាយដាក់ឈ្មោះថានន្ទកៈ ឯបងប្រុសរបស់កុលបុត្តនេះ ឈ្មោះភារតៈ ដែល មានប្រវត្តិជាក់ច្បាស់ទៅខាងមុខ ។ ជនទាំង ២ ដឹងក្តីហើយ បានឮដំណឹង ថា ព្រះសោណកោឡិវិសៈបួសហើយ និយាយគ្នាថា អម្បាលព្រះសោណ កោឡិវិសៈ ជាសុខុមាលជាតិដល់ម្លោះ ក៏គង់បួស យើងទាំង ២ នៅរារែក ធ្វើអ្វី ដូច្នេះ ទើបចេញបួស ។ បណ្តាព្រះថេរៈ ២ នាក់បងប្អូននោះ ព្រះ ភារតត្ថេរចម្រើនវិបស្សនាហើយបានជាអ្នកមានអភិញ្ញា ៦ ក្នុងកាលមិនយូរ ឡើយ ។ ឯព្រះនន្ទកត្ថេរ មិនអាចញ៉ាំងវិបស្សនាឲ្យខ្ពស់ឡើងបាន ព្រោះកិលេស ទាំងឡាយមានកម្លាំង តែប្រកបការចម្រើនវិបស្សនាតែម្យ៉ាង លំដាប់នោះ ព្រះ ភារតត្ថេរដឹងអធ្យាស្រ័យរបស់ព្រះនន្ទកត្ថេរជាប្អូន បំណងនឹងធ្វ្វើជាទីពឹង ក៏ ឲ្យព្រះនន្ទកត្ថេរជាបច្ឆាសមណៈ ចេញអំពីវិហារហើយ អង្គុយក្បែរផ្លូវពោល វិបស្សនាកថាហើយ ។