គាថាព្រះភារតត្ថេរ
ក្បាលទី 41 · ទំព័រ 855
ម្នាលនន្ទកៈ អ្នកចូរមក យើងនឹងទៅកាន់សំណាក់នៃព្រះ ឧបជ្ឈាយ៍ នឹងបន្លឺឡើងនូវសីហនាទ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះពុទ្ធដ៏ប្រសើរ ។ ព្រះពុទ្ធជាមុនី ទ្រង់បំបួសយើងដោយសេចក្តីអនុគ្រោះយើង ដើម្បី ប្រយោជន៍ណា ប្រយោជន៍នោះ យើងបានដល់ហើយ ការអស់ទៅនៃសំយោជនៈទាំងពួង ( យើងក៏បានដល់ហើយ ) ។ ភារតត្ថេរ ។ ៥