អដ្ឋកថា គាថាព្រះភារតត្ថេរ
គាថារបស់ព្រះភារតត្ថេរ មានពាក្យផ្តើមថា ឯហិ នន្ទក គច្ឆាម ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនារបស់ព្រះមានព្រះភាគ អនោមទស្សី កុលបុត្រ នេះកើតក្នុងផ្ទះមានត្រកូល ដឹងក្តីហើយ ថ្ងៃមួយ កាន់យកគូនៃស្បែកជើងដ៏ ស្អាត គួរមើល មានសម្ផស្សទន់ នាំឲ្យសប្បាយដល់ការពាក់ ធ្វើដំណើរទៅ ឃើញព្រះសាស្តាកំពុងចង្រ្កម មានចិត្តជ្រះថ្លា បង្អោនស្បែកជើងថ្វាយ ក្រាប ទូលថា សូមទ្រង់ពាក់ស្បែកជើង ដើម្បីប្រព្រឹត្តទៅជាប្រយោជន៍ ដើម្បីសេចក្តី ចម្រើន ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គអស់កាលយូរ ។ ដើម្បីអនុគ្រោះ ព្រះមានព្រះភាគទ្រង់ក៏ពាក់ស្បែកជើង ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលគហបតី ក្នុងចម្បានគរ មានឈ្មោះ ថាភារតៈ កុលបុត្តនោះដឹងក្តីហើយ ដឹងដំណឹងថា ព្រះសោណកោឡិវិសត្ថេរ បួសហើយ កើតសេចក្តីសង្វេគថា អម្បាលព្រះសោណកោឡិវិសត្ថេរ គង់ បួស ដូច្នេះហើយចេញបួស ធ្វើបុព្វកិច្ចស្រេចហើយ ធ្វើកម្មក្នុងវិបស្សនាបា នជាអ្នកមានអភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែល លោកពោលទុកក្នុងអបទានថា ព្រះមានព្រះភាគព្រះនាម អនោមទស្សី ជាធំក្នុងលោក ប្រសើរជាងនរៈមានចក្ខុ ទ្រង់ចេញអំពីរោងសម្រាកក្នុងវេលាថ្ងៃ ស្តេចទៅតាមថ្នល់ ។ ខ្ញុំពាក់ស្បែកជើងដែលខ្ញុំធ្វើល្អហើយដើរ ទៅកាន់ផ្លូវឆ្ងាយ បានឃើញព្រះសម្ពុទ្ធទ្រង់ស្តេចទៅដោយព្រះបាទា ទទេ ព្រះអង្គមានព្រះកាយប្រកបដោយគ្រឿងប្រដាប់ដូច មាស ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លាយកស្បែកជើងទៅតម្កល់ ទុកជិតព្រះបាទា ហើយពោលនូវពាក្យនេះថា បពិត្រព្រះសុគតជាធ