ភារទ្វាជត្ថេរគាថា
ក្បាលទី 41 · ទំព័រ 861
ពួកអ្នកប្រាជប្រកបដោយប្រាជ្ញា ជាអ្នកឈ្នះសង្រ្គាមគឺកិលេស ឈ្នះមារ ព្រមទាំងវាហនៈរបស់មារ តែងបន្លឺឡើងយ៉ាងនេះ ដូចជាសីហៈ បន្លឺលើកំពូលភ្នំ ។ ព្រះសាស្តាខ្ញុំបានគោរពហើយ ព្រះធម៌នឹងព្រះសង្ឃ ខ្ញុំ បានបូជាហើយ មួយទៀត ខ្ញុំមានចិត្តត្រេកអររីករាយ ព្រោះឃើញកូន ជា អ្នកមិនមានអាសវៈ ។ ភារទ្វាជត្ថេរ ។ ៥