អដ្ឋកថា ភារទ្វាជត្ថេរគាថា
គាថារបស់ព្រះភារទ្វាជត្ថេរ មានពាក្យផ្តើមថា នទន្តិ ឯវំ សប្បញ្ញា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទុកក្នុងភពនោះៗ ។ ក្នុងកប្បទី ៣១ រាប់ថយ អំពីភទ្ទកប្បនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃ មួយឃើញព្រះបច្ចេកពុទ្ធព្រះនាមថា សុមនៈ ត្រាច់បិណ្ឌបាត មានចិត្តជ្រះថ្លា បានប្រគេនផ្លែគុយដែលទុំល្អ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងរាជគ្រឹះ មានឈ្មោះតាមគោត្តថា ភារទ្វាជៈ ។ ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ បានកូនប្រុសមួយ ដាក់ឈ្មោះថា កណ្ហទិន្ន ក្នុងកាលដែលកណ្ហទិន្នកុមារដឹង ក្តីហើយ បញ្ជូនទៅកាន់តក្កសិលានគរ ដោយពាក្យថា នែកូន ចូរឯងទៅ សិក្សាវិជ្ជាក្នុងសំណាក់អាចារ្យឈ្មោះនោះ ហើយចូរត្រឡប់មក ។ កណ្ហទិន្ន ព្រាហ្មណ៍ ធ្វើដំណើរទៅក្នុងរវាងផ្លូវ បានឃើញព្រះមហាថេរៈមួយរូប ដែល ជាសាវ័ករបស់ព្រះសាស្តា ជាកល្យាណមិត្ត ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះមហា ថេរៈហើយ បានជាអ្នកមានសទ្ធា បួសហើយ ធ្វើបុព្វកិច្ចស្រេចហើយ ធ្វើកម្មក្នុងវិបស្សនា សម្រេចអរហត្តហើយ ក្នុងកាលមិនយូរឡើយ សមដូច គាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា គ្រានោះ ព្រះសម្ពុទ្ធព្រះនាមសុមនៈ គង់នៅក្នុងក្រុងឈ្មោះ តក្ករា ខ្ញុំបានយកផ្លែគុយទៅថ្វាយព្រះសយម្ភូ ។