គាថាព្រះកណ្ណទិន្នត្ថេរ
ក្បាលទី 41 · ទំព័រ 866
ពួកសប្បុរស ខ្ញុំបានគប់រកហើយ ធម៌ខ្ញុំក៏បានស្តាប់ហើយ រឿយៗ លុះខ្ញុំស្តាប់ហើយ ក៏ដើរតាមផ្លូវធម៌ ដែលឈមទៅកាន់ព្រះនិព្វាន ឈ្មោះ អមតៈ ។ ខ្ញុំត្រូវភវរាគៈបៀតបៀន ( ឥឡូវនេះ ) ភវរាគៈមិនមាន ដល់ខ្ញុំទៀតទេ ភវរាគៈ ( ក្នុងអតីតកាល ) មិនមានហើយដល់ខ្ញុំ ( ក្នុង អនាគត ) ក៏នឹងមិនមានទេ ក្នុងបច្ចុប្បន្ននេះទៀតក៏មិនមានដល់ខ្ញុំដែរ ។ កណ្ហទិន្នត្ថេរ ។ ឧទ្ទាន និយាយអំពីឧត្តរត្ថេរ ១ ភទ្ទជិត្ថេរ ១ សោភិតត្ថេរ ១ វល្លិយត្ថេរជាឥសី ១ វីតសោកត្ថេរ ១ បុណ្ណមាសត្ថេរ ១ នន្ទកត្ថេរ ១ ភារតត្ថេរ ១ ភារទ្វាជត្ថេរ ១ កណ្ហទិន្នត្ថេរ ជាមហាមុនី ១ ។