អដ្ឋកថា គាថាព្រះកណ្ណទិន្នត្ថេរ

ក្បាលទី 41 · ទំព័រ 867

គាថារបស់ព្រះកណ្ញទិន្នត្ថេរ មានពាក្យផ្តើមថា ឧបសិតា សប្បុរិសា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ។ ក្នុងកប្បទី ៩៤ រាប់ថយអំពីភទ្ទកប្បនេះ កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជា អ្នកដឹងក្តីហើយ ។ ថ្ងៃមួយឃើញព្រះបច្ចេកពុទ្ធព្រះនាមសោភិតៈ ធ្វើការបូជា ដោយផ្កាបុសនាគ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងក្រុងរាជគ្រឹះឈ្មោះ កណ្ហទិន្ន ចម្រើនវ័យហើយ កាលឧបនិស្ស័យសម្បត្តិដាស់តឿន ចូលទៅរក ព្រះធម្មសេនាបតីស្តាប់ធម៌ហើយបាននូវសទ្ធា បួសហើយចម្រើនវិបស្សនា សម្រេចអរហត្តហើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា គ្រានោះព្រះសម្ពុទ្ធ ព្រះនាមសោភិតៈ ទ្រង់គង់លើភ្នំចិត្តកូដ ខ្ញុំយកផ្កាបុសនាគភ្នំទៅបូជាព្រះសយម្ភូ ។ ក្នុងកប្បទី ៩៤ អំពី ភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបូជានូវព្រះសម្ពុទ្ធក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេស ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។ បេ ។ ទាំងសាសនារបស់ ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ ព្រះថេរៈសម្រេចអរហត្តហើយ កាលព្យាករអរហត្តផល បានពោលគាថា ២ ថា ពួកសប្បុរស ខ្ញុំបានគប់រកហើយ ធម៌ខ្ញុំក៏បានស្តាប់ហើយ រឿយៗ លុះខ្ញុំស្តាប់ហើយ ក៏ដើរតាមផ្លូវធម៌ ដែលឈមទៅកាន់ ព្រះនិព្វានឈ្មោះអមតៈ ។ ខ្ញុំត្រូវភវរាគៈបៀតបៀន ( ឥឡូវនេះ ) ភវរាគៈមិនមានដល់ខ្ញុំទៀតទេ ភវរាគៈ ( ក្នុងអតីតកាល ) មិនមានហ