គាថាព្រះមិគសិរត្ថេរ
ក្បាលទី 41 · ទំព័រ 871
កាលដែលខ្ញុំបួសក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ក៏បានរួច ស្រឡះ ( ចាកកិលេស ) បានកន្លងកាមធាតុ កាលព្រះពុទ្ធជាបុគ្គលប្រសើរ កំពុងពិនិត្យពិចារណា ចិត្តរបស់ខ្ញុំក៏បានរួចផុតចាកកិលេស វិមុត្តិរបស់ខ្ញុំលែង កម្រើក ព្រោះអស់ទៅនៃសំយោជនៈទាំងពួង ។ មិគសិរត្ថេរ ។