អដ្ឋកថា គាថាព្រះមិគសិរត្ថេរ

ក្បាលទី 41 · ទំព័រ 871

គាថារបស់ព្រះមិគសិរត្ថេរ មានពាក្យផ្តើមថា យតោ អហំ បព្វជិតោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ។ ក្នុងសាសនារបស់ ព្រះមានព្រះភាគព្រះនាមថាកស្សបៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវភាពជា អ្នកដឹងក្តីហើយ ថ្ងៃមួយឃើញព្រះសាស្តា មានចិត្តជ្រះថ្លា បានថ្វាយស្បូវ ក្តាប់ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍ក្នុងកោសលរដ្ឋ មាន ឈ្មោះថាមិគសិរ ព្រោះកើតក្នុងមិគសិរនក្ខត្តឫក្ស ចម្រើនវ័យហើយ ដល់នូវ ការសម្រេចក្នុងវិជ្ជានិងសិប្បស្រាស្តនៃព្រាហ្មណ៍ទាំងឡាយ សិក្សាមន្តឈ្មោះ ថា ឆវសីសៈ គឺមន្តមើលក្បាលខ្មោច រាយមន្តហើយ យកក្រចកគោះក្បាល របស់អ្នកស្លាប់ទៅហើយ សូម្បីអស់កាល ៣ ឆ្នាំ ក៏ដឹងបានថា សត្វនេះ កើតក្នុងទីឈ្មោះនោះ ។ កុលបុត្តនោះមិនប្រាថ្នាការនៅគ្រប់គ្រងផ្ទះ បួសជាបរិព្វាជក អាស្រ័យ វិជ្ជានោះ ជាបុគ្គលដែលសត្វលោកធ្វើសក្ការគោរព មានលាភ ត្រាច់ទៅដល់ ក្រុងសាវត្ថី ហើយទៅកាន់សម្នាក់របស់ព្រះសាស្តា កាលប្រកាសអានុភាព របស់ខ្លួន ទើបក្រាបទូលថា បពិត្រព្រះគោតម ខ្ញុំដឹងទីដែលអ្នកស្លាប់ហើយ ទៅកើត កាលព្រះមានព្រះភាគត្រាស់សួរថា អ្នកដឹងបានដូចម្តេច ទើបទូល ថា ខ្ញុំព្រះអង្គឲ្យគេនាំយករលាក្បាលខ្មោចមក ហើយរាយមន្ត យកក្រចក គោះលលាដ៍ក្បាល រមែងដឹងទីដែលសត្វនោះៗទៅកើត មាននរកជាដើម ។