សិវកត្ថេរគាថា
ក្បាលទី 41 · ទំព័រ 876
ផ្ទះ គឺអត្តភាពទាំងឡាយ ( ដែលកើត ) រឿយៗ ក្នុងភព នោះៗ ជារបស់មិនទៀង ឥឡូវនេះអាត្មាអញកំពុងតែខំស្វែងរកជាងគឺតណ្ហា អ្នកធ្វើផ្ទះគឺអត្តភាព ការកើតរឿយៗ ជាហេតុនាំមកនូវសេចក្តីទុក្ខ ។ នែជាង ផ្ទះ អ្នកគឺយើងបានឃើញច្បាស់ហើយ អ្នកនឹងធ្វើផ្ទះទៀតមិនបានឡើយ ឆ្អឹងជំនីរ គឺកិលេសទាំងអស់របស់អ្នក យើងបានបំបាក់អស់ហើយ ទាំងហោជាង គឺ អវិជ្ជាទៀតសោត យើងបានរុះរើចោលអស់ហើយ ចិត្តដែលយើងធ្វើឲ្យ រីងស្ងួត ក៏នឹងរលត់ក្នុងភពនេះឯង ។ សិវកត្ថេរ ។ ៥