អដ្ឋកថា សិវកត្ថេរគាថា

ក្បាលទី 41 · ទំព័រ 876

គាថារបស់ព្រះសិវកត្ថេរ មានពាក្យផ្តើមថា អនិច្ចានិ គហកានិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ។ ក្នុងសាសនាព្រះមាន ព្រះភាគ ព្រះនាមថាវិបស្សី កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹង ក្តីហើយ ។ ថ្ងៃមួយ ឃើញព្រះមានព្រះភាគនិមន្តទៅបិណ្ឌបាត មានចិត្ត ជ្រះថ្លា ទទួលបាត្រហើយ បានថ្វាយនំកុម្មាសរហូតពេញបាត្រ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍នាក្រុងរាជគ្រឹះមានឈ្មោះ ថាសិវកៈ ។ កុលបុត្តនោះចម្រើនវ័យហើយ សម្រេចការសិក្សាក្នុងវិជ្ជា និង សិប្បស្រាស្តទាំងឡាយ លះបង់កាមទាំងឡាយហើយបួសជាបរិព្វាជកព្រោះភាព ជាអ្នកមានអធ្យាស្រ័យបង្អោនទៅក្នុងនេក្ខម្មៈ ត្រាច់ទៅ ចូលគាល់ព្រះសាស្តា ស្តាប់ធម៌ ជាអ្នកបាននូវសទ្ធាបួសហើយ ធ្វើកម្មក្នុងវិបស្សនាហើយ សម្រេចអរហត្តក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធ ដែលលោកពោល ទុកក្នុងអបទានថា កាលព្រះពុទ្ធព្រះនាមវិបស្សី ទ្រង់ស្វែងរកគុណដ៏ធំ ទ្រង់ស្តេច ទៅដើម្បីបិណ្ឌបាត ខ្ញុំឃើញបាតទទេហើយ ក៏ដាក់នំឲ្យពេញ ( បាត្រ ) ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានឲ្យនូវភិក្ខាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិនេះ ជាផលនៃនំ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ ព្រះថេរៈសម្រេចអរហត្តហើយ កាលនឹងព្យាករអរហត្តផល បានពោល ២ គាថាដោយសេចក្តីថា ផ្ទះគឺអត្តភាពទាំងឡាយ