ឧបវាណត្ថេរគាថា

ក្បាលទី 41 · ទំព័រ 880

ព្រះមុនីជាព្រះអរហន្ត មានព្រះដំណើរល្អក្នុងលោក ទ្រង់ អាពាធព្រោះខ្យល់ ម្នាលព្រាហ្មណ៍ ប្រសិនបើអ្នកមានទឹកក្តៅ ចូរអ្នកថ្វាយ ដល់ព្រះមុនី ។ ( ព្រោះថា ) ព្រះពុទ្ធត្រូវពួកបូជនេយ្យបុគ្គល បូជាហើយត្រ ូវពួកសក្ករេយ្យបុគ្គល ( បុគ្គលដែលគេគប្បីធ្វើសក្ការៈ ) ធ្វើសក្ការៈហើយត្រ ូវពួកអបចិនេយ្យបុគ្គល ( បុគ្គលដែលគេគប្បីកោតក្រែង ) កោតក្រែង ហើយ អាត្មាប្រាថ្នានឹងនាំទឹកក្តៅទៅថ្វាយព្រះអង្គ ។ ឧបវាណត្ថេរ ។ ៥