គាថាព្រះឥសិទិន្នត្ថេរ
ក្បាលទី 41 · ទំព័រ 890
ពួកឧបាសក អ្នកទ្រទ្រង់ព្រះបរិយត្តិធម៌ដែលខ្ញុំជួបហើយ បាននិយាយថា កាមទាំងឡាយជារបស់មិនទៀង តែពួកឧបាសកនោះ នៅ ត្រេកអរក្រៃពេកក្នុងកែវមណីនិងកុណ្ឌលទាំងឡាយផង ជាអ្នកអាឡោះអាល័យក្នុងកូននិងប្រពន្ធផង ។ ពួកឧបាសកទាំងនោះមិនទាន់ដឹងធម៌ពិតទេគ្រាន់តែ ចេះនិយាយថា កាមទាំងឡាយជារបស់មិនទៀង ឧបាសកទាំងនោះ មិន ទាន់មានកម្លាំងញាណដើម្បីកាត់ផ្តាច់នូវរាគទេ ព្រោះហេតុនោះ បានជានៅជា ប់ស្អិតចំពោះកូនប្រពន្ធនិងទ្រព្យសម្បត្តិ ។ ឥសិទិន្នត្ថេរ ។ ៥