អដ្ឋកថា គាថាព្រះឥសិទិន្នត្ថេរ

ក្បាលទី 41 · ទំព័រ 890

គាថារបស់ព្រះឥសិទិន្នត្ថេរ មានពាក្យផ្តើមថា ទិដ្ឋា មយា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ។ ក្នុងសាសនារបស់ ព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជា អ្នកដឹងក្តីហើយ កាន់ផ្លិតបក់បូជាពោធិព្រឹក្ស ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំង ឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលសេដ្ឋីក្នុងសុណាបរន្តជនបទ មាន ឈ្មោះថា ឥសិទិន្ន ចម្រើនវ័យហើយ ឃើញបាដិហារ្យក្នុងកាលដែលព្រះសាស្តា ទ្រង់ទទួលខ្លឹមចន្ទន៍ និងកម្រងផ្កា មានចិត្តជ្រះថ្លា ចូលទៅគាល់ព្រះសាស្តា ស្តាប់ធម៌ហើយ បានជាព្រះសោតាបន្ន ហើយនៅគ្រប់គ្រងផ្ទះ ទេវតា ដែលប្រាថ្នាប្រយោជន៍ចំពោះឥសិទិន្នសេដ្ឋី កាលនឹងដាស់តឿន បានពោល ២ គាថាដូច្នេះថា ពួកឧបាសកអ្នកទ្រទ្រង់ព្រះបរិយត្តិធម៌ដែលខ្ញុំជួបហើយ បាន និយាយថា កាមទាំងឡាយជារបស់មិនទៀង តែពួកឧបាសក នោះ នៅត្រេកអរក្រៃពេកក្នុងកែវមណីនិងកុណ្ឌលទាំងឡាយ ផង ជាអ្នកអាឡោះអាល័យក្នុងកូននិងប្រពន្ធផង ។ ពួកឧបាសក ទាំងនោះមិនទាន់ដឹងធម៌ពិតទេគ្រាន់តែចេះនិយាយថាកាម ទាំងឡាយជារបស់មិនទៀង ឧបាសកទាំងនោះ មិនទាន់មាន កម្លាំងញាណដើម្បីកាត់ផ្តាច់នូវរាគទេ ព្រោះហេតុនោះបានជា នៅជាប់ស្អិតចំពោះកូន ប្រពន្ធនឹងទ្រព្យសម្បត្តិ ។ បណ្តាបទទាំងនោះ បទថា ទិដ្ឋា មយា ធម្មធរា ឧបសកា កាមា អនិច្ចា ឥតិ ភាសមានា សេចក្តីថា ឧបាសកទាំងឡាយ ដែលទ្រទ្រង់នូវ បរិយត្តិធម៌ពួកខ្លះក្នុងលោកនេះ ខ្ញុំឃើញហើយ គឺព្រោះហេតុដែលឧបាសក