សមុលកច្ចានត្ថេរគាថា
ក្បាលទី 41 · ទំព័រ 894
ភ្លៀងបង្អុរចុះផង មេឃគ្រហឹមលាន់គ្ហឹលៗផង ( ក្នុងពេល នោះ ) អាត្មាអញ នៅតែម្នាក់ឯងក្នុងរូងភ្នំដែលគួរខ្លាច កាលដែលអាត្មាអញ នោះ នៅក្នុងរូងភ្នំដែលគួរខ្លាចតែម្នាក់ឯង ភ័យក្តី សេចក្តីតក់ស្លុតក្តី សេចក្តី ព្រឺរោមក្តី មិនមានទេ ។ កាលអាត្មាអញនៅម្នាក់ឯង ក្នុងរូងភ្នំដែលគួរខ្លាច ភ័យក្តី សេចក្តីតក់ស្លុតក្តី សេចក្តីព្រឺរោមក្តី មិនមានឡើយ នេះជាធម្មតា របស់អាត្មាអញ ។ សម្ពុលកច្ចានត្ថេរ ។ ៥