អដ្ឋកថា សមុលកច្ចានត្ថេរគាថា

ក្បាលទី 41 · ទំព័រ 894

គាថារបស់ព្រះសម្ពុលកច្ចានត្ថេរ មានពាក្យផ្តើមថា ទេវោ ច ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ។ ក្នុងទីបំផុតនៃកប្បទី ៩៤ អំពីភទ្ទកប្បនេះ កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូលដល់នូវភាពជា អ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះបច្ចេកពុទ្ធព្រះនាមថាសតរង្សី ចេញអំពីនិ និរោធ ត្រាច់បិណ្ឌបាត មានចិត្តជ្រះថ្លាហើយ បានប្រគេនផ្លែត្នោត ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និង មនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលគហបតី នាដែនមគធៈ ឈ្មោះថា សម្ពុលៈ ព្រោះភាពដែលកុលបុត្តនេះជាកច្ចានគោត្ត ទើបមាននាមប្រាកដ ថា សម្ពុលកច្ចានៈ ។ លុះកុលបុត្តនោះចម្រើនវ័យហើយ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា បាននូវសទ្ធាបួសហើយ ចម្រើនវិបស្សនានៅក្នុងគុហាភ្នំឈ្មោះភេរវៈជិតព្រៃ ហិមពាន្ត ។ ថ្ងៃមួយ មហាមេឃតាំងឡើងពុំជួកាល ពពករាប់រយរាប់ពាន់ ស្រទាប់ ផ្គរគំរាម ផ្លេកបន្ទោរដាលច្រវាត់ ផ្គរគ្រហឹមគ្ហឹលៗ សម្តែងអាកប្ប កិរិយានឹងធ្លាក់ភ្លៀង ។ សត្វទាំងឡាយ មានខ្លាឃ្មុំ ចចក ក្របី និងដំរីជាដើម ស្តាប់សំឡេងនោះហើយ ភិតភ័យតក់ស្លុតស្រែកដោយការខ្លាច ។ ឯព្រះថេរៈមិនមានអាល័យក្នុងរាងកាយនិងជីវិត ប្រាសចាកការព្រឺរោម ព្រឺស្បែក មិនដាក់ចិត្តក្នុងសំឡេងនោះ ព្រោះប្រារព្ធវិបស្សនា ប្រាថ្នាចម្រើន វិបស្សនាតែម្យ៉ាង ជាអ្នកមានចិត្តតាំងមាំ ព្រោះបានឧតុជាទីសប្បាយ ព្រោះ ការក្តៅអំពីឧតុក៏ស្ងប់រម្ងាប់ទៅ ខ្វល់ខ្វាយក្នុងវិបស្សនាហើយសម្រេចអរហត្ត មួយអន្លើដោយ