សោណបោដិរិយបុត្តត្ថេរគាថា

ក្បាលទី 41 · ទំព័រ 903

រាត្រី ជារបៀបនៃនក្ខត្តឫក្ស ( មានដរាបណា ) វិញ្ញូជន មិនគួរដេកលក់ដរាបនោះទេ រាត្រីនុ៎ះ វិញ្ញូជនគួរប្រាថ្នាដើម្បីប្រតិបត្តិ ។ ប្រសិនបើ ដំរីជាន់អញ ដែលធ្លាក់ចុះចាកកនៃដំរី សេចក្តីស្លាប់របស់អញក្នុង សង្រ្គាម ( យ៉ាងនេះ ) ប្រសើរជាងអាត្មាអញ ដែលចាញ់ហើយរស់នៅ មិន ប្រសើរសោះឡើយ ។ សោណបោដិរិយបុត្តត្ថេរ ។ ៥