អដ្ឋកថា សោណបោដិរិយបុត្តត្ថេរគាថា

ក្បាលទី 41 · ទំព័រ 903

គាថារបស់ព្រះសោណបោដិរិយបុត្តត្ថេរ មានពាក្យផ្តើមថា ន តាវ សុបិតុំ ហោតិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាសិខី កុលបុត្តនេះចិញ្ចឹម ជីវិតដោយធ្វើជាព្រានព្រៃ ។ ថ្ងៃមួយ ឃើញព្រះសាស្តា មានចិត្តជ្រះថ្លាបាន ថ្វាយផ្លែទ្រយឹងដល់ព្រះសាស្តា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាកូនមេស្រុកឈ្មោះបោដិរិយៈ ក្នុងនគរកបិល ពស្តុ មានឈ្មោះថា សោណៈ ។ ចម្រើនវ័យហើយ បានជាសេនាបតីរបស់ ព្រះរាជាព្រះនាមភទ្ទិយសក្យៈ ។ ក្នុងកាលតមក កាលព្រះបាទភទ្ទិយៈសាងព្រះផ្នួសហើយ ដោយន័យ ដូចពោលហើយ ខាងដើមនោះឯង ។ សេនាបតីក៏បួសតាម ដោយគិតថា ឈ្មោះថាព្រះរាជាក៏ទ្រង់ចេញបួស ចំណង់បើអញនៅគ្រប់គ្រងផ្ទះ មានប្រយោជន៍អ្វី ។ កាលបួសហើយ បែរជាអ្នកត្រេកអរក្នុងការដេក មិនព្យាយាម ប្រកបភាវនា ។ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអនុបិយម្ពវ័នមហាវិហារ ទ្រង់ផ្សាយឱភាសទៅ ញ៉ាំងសតិឲ្យកើតដល់ព្រះសោណបោដិរិយត្ថេរ ដោយ ឱភាសនោះ កាលទ្រង់ទូន្មានព្រះថេរៈ ដោយព្រះគាថានេះ បានត្រាស់ ២ គាថាដោយសេចក្តីថា រាត្រីជារបេបោនៃនក្ខត្តឫក្ស ( មានដរាបណា ) វិញ្ញូជន មិន គួរដេកលក់ដរាបនោះទេ រាត្រីនុ៎ះ វិញ្ញូជនគួរប្រាថ្នាដើម្បីប្រតិបត្តិ ។