គាថាព្រះនិសភត្ថេរ

ក្បាលទី 41 · ទំព័រ 907

វិញ្ញូជន គប្បីលះបង់កាមគុណទាំង ៥ ដែលមានសភាព គួរស្រឡាញ់ គួររីករាយនៃចិត្ត ហើយចេញអំពីផ្ទះ ( ទៅបួស ) ដោយសទ្ធា ហើយធ្វើនូវទីបំផុតនៃទុក្ខ ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរ នឹងការរស់នៅទេ ខ្ញុំ ( គ្រាន់តែ ) ជាអ្នកដឹងខ្លួន មានស្មារតីរង់ចាំតែកាល ( បរិនិព្វាន ) ប៉ុណ្ណោះ ។ និសភត្ថេរ ។ ៥