អដ្ឋកថា គាថាព្រះនិសភត្ថេរ

ក្បាលទី 41 · ទំព័រ 907

គាថារបស់ព្រះនិសភត្ថេរ មានពាក្យផ្តើមថា បញ្ច កាមគុណេ ហិត្វា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ។ ក្នុងសាសនាព្រះមាន ព្រះភាគព្រះនាមថាវិបស្សី កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តី ហើយ ថ្ងៃមួយឃើញព្រះសាស្តាត្រាច់បិណ្ឌបាត មានចិត្តជ្រះថ្លា បានប្រគេន ផ្លែខ្វិត ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងសុគតិភពប៉ុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមានត្រកូលក្នុងកោលិយជនបទ មានឈ្មោះថា និសភៈ ចម្រើនវ័យហើយឃើញពុទ្ធានុភាពក្នុងសង្រ្គាមរបស់ពួកស្តេចសក្យៈ និងកោលិយៈហើយ បាននូវសទ្ធាបួសហើយ សម្រេចអរហត្តក្នុងថ្ងៃនោះឯង សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួល គ្រឿងបូជា កំពុងស្តេចទៅតាមច្រក ហើយថ្វាយផ្លែខ្វិត ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផល ទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។ បេ ។ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ ព្រះថេរៈ កាលសម្រេចអរហត្តហើយ ឃើញភិក្ខុទាំងឡាយជាសម្លាញ់ របស់ខ្លួនញ៉ាំងកាលវេលាឲ្យកន្លងទៅនៅដោយសេចក្តីប្រមាទ កាលនឹងទូន្មាន ភិក្ខុទាំងនោះ បានពោលគាថាទី ១ ដោយសេចក្តីថា វិញ្ញូជន គប្បីលះបង់កាមគុណទាំង ៥ ដែលមានសភាពគួរ ស្រឡាញ់ គួររីករាយនៃចិត្ត ហើយចេញអំពីផ្ទះ ( ទៅបួស ) ដោយសទ្ធា ហើយធ្វើនូវទីបំផុតនៃទុក្ខ ។