ឧសភត្ថេរគាថា

ក្បាលទី 41 · ទំព័រ 911

ខ្ញុំធ្វើចីវរ មានពណ៌ដូចជាពណ៌នៃត្រួយស្វាយលើស្មាហើយ ជិះលើកនៃដំរី ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ។ ខ្ញុំចុះពីកដំរី ក៏បាននូវ សេចក្តីសង្វេគក្នុងកាលណោះ តែខ្ញុំនោះ ជាមនុស្សកំពុងស្រវឹង ( ដោយ ជាតិជាដើម ) ហើយខ្ញុំបានដល់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ ក្នុងកាល ណោះដែរ ។ ឧសភត្ថេរ ។ ៥