អដ្ឋកថា ឧសភត្ថេរគាថា

ក្បាលទី 41 · ទំព័រ 911

គាថារបស់ព្រះឧសភត្ថេរ មានពាក្យផ្តើមថា អម្ពបល្លវសង្កាសំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ។ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាសិខី កើតក្នុងផ្ទះ មានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះសាស្តាត្រាច់ ទៅបិណ្ឌបាត មានចិត្តជ្រះថ្លា បានប្រគេនផ្លែសង្ឃ័រ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលស្តេចសក្យៈក្នុងនគរកបិលពស្តុមាន នាមថាឧសភៈ ចម្រើនវ័យហើយ ឃើញពុទ្ធានុភាពក្នុងសមាគមព្រះញាតិ នៃព្រះសាស្តា មានសទ្ធាទើបចេញបួស ។ ចាប់តាំងពីបួសហើយ ព្រះឧសភមិនបំពេញសមណធម៌ ត្រេកអរក្នុង ការនៅច្រឡូកច្រឡំដោយពួកដោយគណៈក្នុងពេលថ្ងៃ ដេកលក់រហូតអស់ ពេលយប់ ញ៉ាំងកាលឲ្យកន្លងទៅ ។ ថ្ងៃមួយ លោកបណ្តោយសតិដាច់នូវ សម្បជញ្ញៈ ដេកលក់ យល់សប្តិឃើញខ្លួនឯងកោរសក់ និងពុកមាត់ហើយ ដណ្តប់ចីវរពណ៌ត្រួយស្វាយខ្ចី អង្គុយលើកដំរី ចូលទៅកាន់នគរដើម្បីបិណ្ឌបាត ឃើញមនុស្សទាំងឡាយមកប្រជុំគ្នាក្នុងទីនោះឯង ទើបចុះពីកដំរីដោយ ការខ្មាស ភ្ញាក់ឡើងកើតសេចក្តីសង្វេគថា អាត្មាអញបណ្តោយសតិ មិនមាន សម្បជញ្ញៈដេកលក់យល់សប្តិឃើញបែបនេះហ្ន៎ផ្តើមចម្រើនវិបស្សនាសម្រេច អរហត្តក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអប ទានថា កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធទ្រង់មានដំណើរល្វាសល្វន់ ដូចលំពង់ថ្ងាន់ត្រូវខ្យល់ ជាទេវតាកន្លងទេវតា ប្រសើរជាង នរៈ កំពុងស្តេចទៅតាមច