គាថាព្រះកប្បដកុរត្ថេរ
ក្បាលទី 41 · ទំព័រ 915
កប្បដកុរៈ ( មានសេចក្តីត្រិះរិះខុសកើតឡើងយ៉ាងនេះ ) ថា នេះជាកន្ទបរបស់អាត្មាអញ កាលបើក្អមសម្រាប់ដាក់ទឹកអម្រឹត ( របស់ តថាគត ) ពេញហើយក្រៃពេក ( តថាគតសម្តែងធម៌ដើម្បីឲ្យបាននូវទឹក អម្រឹត ) កប្បដកុរភិក្ខុ ក៏ដល់នូវការឃ្វាងអំពីធម៌ ( របស់តថាគត ) នេះ ជាសាសនារបស់តថាគត ជាផ្លូវភាវនាផ្សេងៗ ប្រព្រឹត្តទៅ ដើម្បីចម្រើននូវ ឈានទាំងឡាយ ។ ម្នាលកប្បដកុរៈ អ្នកកុំងោកងក់ តថាគតមិនបានវាយត្រ ូវអ្នកក្នុងទីជិតត្រចៀកទេ ម្នាលកប្បដកុរៈ ព្រោះថា អ្នកមិនស្គាល់ប្រមាណ បានជាអ្នកចេះតែងោកងក់ក្នុងកណ្តាលសង្ឃ ។ កប្បដកុរត្ថេរ ។ ឧទ្ទាន និយាយអំពីមិគសិរត្ថេរ ១ សិវកត្ថេរ ១ ឧបវាណបណ្ឌិតត្ថ េរ ១ ឥសិទិន្នត្ថេរ ១ សម្ពុលកច្ចានត្ថេរ ១ ខិតកត្ថេរ មានវសីធំ ១ សោណបោដិរិយបុត្តត្ថេរ ១ និសភត្ថេរ ១ ឧសភត្ថេរ ១ កប្បដកុរត្ថេរ ១ ។ ចប់ វគ្គទី ៤ ។