អដ្ឋកថា គាថាព្រះកប្បដកុរត្ថេរ

ក្បាលទី 41 · ទំព័រ 916

គាថារបស់ព្រះកប្បដកុរត្ថេរ មានពាក្យផ្តើមថា អយមិតិ កប្ប ដោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ។ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតក្នុងផ្ទះ មានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយឃើញព្រះមានព្រះភាគ គង់ត្រង់គល់ឈើមួយដើមក្បែរមាត់ស្ទឹងឈ្មោះ វិនតា មានចិត្តជ្រះថ្លា បូជា ដោយផ្ការំចេក ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលក្រីក្រក្នុងក្រុងសាវត្ថី លុះចម្រើន វ័យហើយ ក៏មិនចេះឧបាយរកស៊ីដទៃ ស្លៀកកន្ទបចាស់ៗ កាន់ផ្តិលដើរសុំ បាយក្នុងទីនោះៗ ដោយហេតុនោះ ទើបប្រាកដឈ្មោះថាកប្បដកុរៈ ។ លុះ ចម្រើនវ័យល្អហើយ ច្រូតស្មៅលក់ចិញ្ចឹមជីវិត ថ្ងៃមួយទៅកាន់ព្រៃដើម្បីច្រូត ស្មៅ ឃើញព្រះថេរៈជាខីណាស្រពមួយរូបនៅក្នុងព្រៃនោះ ចូលទៅរកព្រះថេរៈ ថ្វាយបង្គំហើយអង្គុយ ព្រះថេរៈក៏សម្តែងធម៌ដល់កុលបុត្តនោះ ។ កុលបុត្តនោះស្តាប់ធម៌ហើយ បាននូវសទ្ធា គិតថាការរស់នៅដោយភាព ក្រីក្រយាងនេះ មានប្រយោជន៍អ្វី ទើបចេញបួស ពាក់កន្ទបចាស់ៗទុកក្នុង ទីមួយកន្លែង ។ ក្នុងកាលដែលព្រះថេរៈអផ្សុកចង់សឹក កាលទៅសម្លឹងមើល កន្ទបចាស់ៗនោះ ការអផ្សុកក៏ប្រាសទៅ បាននូវការសង្វេគហើយ ។ ព្រះថេរៈ បួសហើយសឹកយាងនេះអស់ ៧ ដង ។ ភិក្ខុទាំងឡាយ ទូលហេតុនោះ ដល់ព្រះមានព្រះភាគ ។ ថ្ងៃមួយ កប្បដកុរភិក្ខុ អង្គុយនិទ្រាខាងចុងបរិស័ទ ក្នុងរោងប្រជុំស្តាប់ធម៌ ព្រះមានព្រះភាគ កាលទ្រង