គាថាព្រះកុមារកស្សបត្ថេរ

ក្បាលទី 41 · ទំព័រ 921

ឱ ព្រះពុទ្ធ ឱ ព្រះធម៌ ឱ សម្បទារបស់ព្រះសាស្តានៃ យើងទាំងឡាយ ដែលសាវ័ក នឹងធ្វើឲ្យជាក់ច្បាស់នូវធម៌ប្រាកដដូច្នោះ ។ សក្កាយៈ គឺ បញ្ចុបាទានក្ខន្ធ អាត្មាអញបានហើយក្នុងកប្បទាំងឡាយរាប់មិន បាន រាងកាយនេះជាទីបំផុតរបស់បញ្ចុបាទានក្ខន្ធទាំងនោះ រាងកាយនេះ ជា ខាងក្រោយរបស់បញ្ចុបាទានក្ខន្ធទាំងនោះ សង្សារប្រកបដោយជាតិនិងមរណៈ ឥឡូវនេះភពថ្មីមិនមានទេ ។ កុមារកស្សបត្ថេរ ។ ៥