អដ្ឋកថា គាថាព្រះកុមារកស្សបត្ថេរ
គាថារបស់ព្រះកុមារកស្សបត្ថេរ មានពាក្យផ្តើមថា អហោ ពុទ្ធា អហោ ធម្មា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ។ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុង ត្រកូលព្រាហ្មណ៍ដល់នូវភាពជាអ្នកដឹងក្តីហើយ តែក្នុងអដ្ឋកថា អង្គុត្តរនិកាយ លោកពោលថា កើតក្នុងផ្ទះមានត្រកូល ។ កុលបុត្តនោះ ចូលទៅកាន់សម្នាក់របស់ព្រះសាស្តា ហើយស្តាប់ធម៌ ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងនៃភិក្ខុជាឯតទគ្គៈនៃភិក្ខុ ខាងពោលធម៌ដ៏វិចិត្រ ខ្លួនឯងប្រាថ្នាតំណែងនោះ ទើបតាំងបណិធានទុក ធ្វើ បុណ្យតាមសមគួរដល់បណិធាន ដែលតម្កល់ទុក បំពេញសមណធម៌ ក្នុង សាសនានៃព្រះមានព្រះភាគព្រះនាមថាកស្សបៈ អន្ទោលទៅមក ក្នុងសុគតិ ភពបុណ្ណោះ ។ ក្នុងពុទ្ធុប្បាទនេះ បដិសន្ធិក្នុងគភ៌នៃធីតាសេដ្ឋី ក្នុងក្រុងរាជ គ្រឹះ ។ បានឮថា ធីតារបស់សេដ្ឋីនោះ ជាស្រីមានបំណងនឹងបួសក្នុងកាលដែល នៅជាក្រមុំនោះឯង សូមអនុញ្ញាតមាតាបិតា មិនបានទទួលអនុញ្ញាតឲ្យបព្វជ្ជា ក៏ទៅកាន់ត្រកូលប្តី មិនដឹងថាខ្លួនមានគភ៌ ធ្វើប្តីឲ្យប្រោសប្រាណ រហូតប្តី អនុញ្ញាត ទើបបួសក្នុងសម្នាក់ភិក្ខុនីទាំងឡាយ ។ តមក ភិក្ខុនីទាំងឡាយ ឃើញនាងមានគភ៌ទើបសួរទេវទត្តភិក្ខុៗប្រាប់ថា នាងមិនមែនជាសមណៈ ។ ទើបនាំគ្នាទៅទូលសួរព្រះទសពល ។ ព្រះសាស្តា ឲ្យព្រះឧបាលិត្ថេរជម្រះ អធិករណ៍ ។ ព្រះថេរៈឲ្យហៅត្រកូលទាំងឡាយ ដែលនៅក្នុងនគរសាវត្ថី និងឧបាសិកាឈ្មោះវិសាខាមកហើយ វិនិច្ឆ័យក្នុងបរិស័ទ