ធម្មបាលត្ថេរគាថា

ក្បាលទី 41 · ទំព័រ 930

ភិក្ខុណានៅក្មេង ប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនា នា កាលពួកសត្វកំពុងដេកលក់ ភិក្ខុនោះជាអ្នកភ្ញាក់រពឫក ជីវិតរបស់ភិក្ខុនោះមិន សោះសូន្យទេ ។ ហេតុនោះ អ្នកមានប្រាជ្ញា កាលរពឫកឃើញនូវសាសនា នៃព្រះពុទ្ធទាំងឡាយហើយ គួរប្រកបរឿយៗនូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញធម៌ ។ ធម្មបាលត្ថេរ ។ ៥