អដ្ឋកថា ធម្មបាលត្ថេរគាថា

ក្បាលទី 41 · ទំព័រ 930

គាថារបស់ព្រះធម្មបាលត្ថេរ មានពាក្យផ្តើមថា យោ ហវេ ទហរោ ភិក្ខុ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ។ ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមថាអត្ថទស្សី កើតក្នុង ផ្ទះមានត្រកូល ដល់នូវភាវៈជាអ្នកដឹងក្តីហើយ ចូលទៅកាន់ព្រៃជ្រៅ ដោយ ករណីយកិច្ចឯណានីមួយ ឃើញព្រះសាស្តាហើយ មានចិត្តជ្រះថ្លាបានថ្វាយ ផ្លែមិលក្ខុ គឺ ផ្លែដីប្លី ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កាលព្រះសាស្តាបរិនិព្វានហើយ កើតក្នុងត្រកូល ព្រាហ្មណ៍ក្នុងដែនអវន្តី ឈ្មោះថាធម្មបាល ចម្រើនវ័យហើយ ចូលទៅកាន់ តក្កសិលានគរ រៀនសិល្បសាស្ត្រហើយ កាលធ្វើដំណើរត្រឡប់ បានជួប ព្រះថេរៈមួយរូបក្នុងវិហារមួយកន្លែងស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះថេរៈហើយ បាននូវសទ្ធាបួសហើយចម្រើនវិបស្សនាបានជាអ្នកមានអភិញ្ញា ៦ សមដូច គាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គយល់ឃើញនូវប្រយោជន៍ មានយស ធំ ត្រង់ចន្លោះព្រៃ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បាន ថ្វាយផ្លែមិលក្ខុព្រឹក្ស ( ដីប្លី ) ។ ក្នុងកប្បទី ១,៨០០ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃផលទាន ។ ឱ ដំណើរដែលខ្ញុំមកក្នុង សំណាក់ព្រះពុទ្ធរបស់ខ្ញុំល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ដោយលំដាប់ ពុទ្ធសាសនាខ្ញុំក៏បានធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។