ព្រហ្មាលិត្ថេរគាថា

ក្បាលទី 41 · ទំព័រ 934

ភិក្ខុណាមួយ បានលះបង់មានះ ជាអ្នកមិនមានអាសវៈ មាន ឥន្ទ្រិយដល់នូវសេចក្តីស្ងប់រម្ងាប់ ដូចសេះដែលសារថីបង្ញាត់ល្អហើយ ទុកជា ពួកទេវតា ក៏ស្រឡាញ់ភិក្ខុអ្នកមិនញាប់ញ័រនោះ ។ អាត្មាអញបានលះបង់ មានះ មិនមានអាសវៈ មានឥន្ទ្រិយដល់នូវសេចក្តីស្ងប់រម្ងាប់ ដូចសេះដែល នាយសារថីបង្ញាត់ល្អហើយ ទុកជាទេវតាទាំងឡាយ ក៏ស្រឡាញ់អាត្មាអញ អ្នកមិនញាប់ញ័រដែរ ។ ព្រហ្មាលិត្ថេរគាថា ។ ៥