អដ្ឋកថា ព្រហ្មាលិត្ថេរគាថា

ក្បាលទី 41 · ទំព័រ 934

គាថារបស់ព្រះព្រហ្មាលិត្ថេរ មានពាក្យផ្តើមថា កស្ស្រិន្ទិយានិ សមថំ គតានិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិ ហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ។ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតក្នុងផ្ទះមានត្រកូល ដល់ នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះសាស្តាត្រាច់ទៅបិណ្ឌបាត មាន ចិត្តជ្រះថ្លា ថ្វាយបង្គំហើយ បានថ្វាយផ្លែស្វាយ ដែលមានក្លិនក្រអូប ព្រះ សាស្តាទ្រង់ធ្វើអនុមោទនាហើយយាងទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកោសល មាន ឈ្មោះថាព្រហ្មាលិ ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលហេតុសម្បត្តិដាស់តឿន កើតនូវសេចក្តីសង្វេគក្នុងសង្សារ បួសក្នុងព្រះពុទ្ធសាសនា ដោយ អាស្រ័យនូវកល្យាណមិត្ត ដែលជាអ្នកមាំទាំ រៀននូវកម្មដ្ឋាន ដែលសមគួរ ហើយនៅក្នុងព្រៃ ចម្រើនវិបស្សនាបានអភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ ព្រោះភាពដែលខ្លួនជាអ្នកមានបញ្ញាចាស់ក្លាហើយ សមដូចគាថាព័ន្ធ ដែល លោកពោលទុកក្នុងអបទានថា ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួលនូវ គ្រឿងបូជា កំពុងស្តេចពុទ្ធដំណើរ ទៅតាមច្រក ហើយបាន ប្រគេនចារផល ( ផ្លែឈើ ) ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បាន ប្រតិបត្តិហើយ ដូច្នេះ ។ ព្រះថេរៈជាអ