អដ្ឋកថា គាថាព្រះមោឃរាជត្ថេរ
គាថារបស់ព្រះមោឃរាជត្ថេរ មានពាក្យផ្តើមថា ឆវិបបក ចិត្តភទ្ទក ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កុលបុត្ត នេះកើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយ ស្តាប់ ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ឃើញព្រះសាស្តាតាំងភិក្ខុមួយរូប ទុកក្នុង តំណែងឯតទគ្គៈ ខាងទ្រទ្រង់ចីវរសៅហ្មងទាំងឡាយ ចង់បាននូវតំណែងនោះ បំពេញបុណ្យទុកក្នុងភពនោះៗ ហើយតាំងបណិធានទុក ។ ក្នុងពុទ្ធុប្បាទ របស់ព្រះមានព្រះភាគព្រះនាមថាអត្ថទស្សី កើតក្នុងត្រកូលព្រាហ្មណ៍ ដល់ នូវភាពជាអ្នកសម្រេចក្នុងវិជ្ជា និងសិប្បៈរបស់ព្រាហ្មណ៍ទាំងឡាយហើយ ញ៉ាំងមាណពជាព្រាហ្មណ៍ឲ្យសិក្សានូវវិជ្ជានិងសិប្បស្រាស្ត ។ ថ្ងៃមួយ ឃើញ ព្រះមានព្រះភាគអត្ថទស្សីដែលភិក្ខុសង្ឃចោមរោមហើយយាងទៅ មានចិត្ត ជ្រះថ្លា ទើបថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋានប្រណម្យអញ្ជលីដាក់លើសិរសា គឺត្បូង ហើយសរសើរព្រះសាស្តាដោយគាថា ៦ ថា យាវតា រូបិនោ សត្តា ពួកសត្វមានរូបក្តី ដូច្នេះជាដើម ហើយបង្អោនទឹកឃ្មុំពេញភាជនៈថ្វាយព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ទទួលទឹកឃ្មុំហើយ ទ្រង់ធ្វើអនុមោទនា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមថាកស្សបៈ បានជាអាមាត្យ របស់ព្រះរាជាព្រះនាមថាកដ្ឋវាហនៈ ជាអ្នកដែលព្រះរាជាបញ្ជូនទៅមួយអន្លើ ដោយបុរស ១០០០ នាក់ ដើម្បីទូលអារាធនាព្រះស