វិសាខបញ្ចាលីបុត្តត្ថេរគាថា

ក្បាលទី 41 · ទំព័រ 946

បុគ្គល មិនគប្បីលើកតម្កើងខ្លួន មិនគប្បីបង្អាប់គេ មិនគប្បី ថ្កោលទោសនៃពួកបុគ្គលដទៃ មិនគប្បីបៀតបៀនបុគ្គលអ្នកដល់នូវត្រើយគឺ ព្រះនិព្វាន មិនគប្បីអួតគុណរបស់ខ្លួនក្នុងកណ្តាលពួកបរិសទ្យ គប្បីជាអ្នក ប្រាសចាកឧទ្ធច្ចៈ ជាអ្នកពោលពាក្យល្មមកំណត់ ជាអ្នកមានវត្តល្អចុះ ។ ព្រោះថា បុគ្គលមានប្រាជ្ញាវាងវៃ បានឃើញអត្ថដ៏សុខុមក្រៃលែង បានប្រព្រឹត្តបន្ទាបបន្ទន់ខ្លួន សេពនូវសីលដ៏ចម្រើន មិនមែនបានព្រះនិព្វានដោយក្រ ឡើយ ។