គាថាព្រះចូឡកត្ថេរ
ក្បាលទី 41 · ទំព័រ 951
ពួកក្ងោក ជាសត្វមានកំបោយល្អ មានសំណុំកន្ទុយល្អ មាន កខៀវល្អ មានមុខល្អ មានសម្រែកពីរោះ តែងបន្លឺឡើងផង ទេសភាពធំនេះ មានស្មៅខេវោល្អ មានទឹកជ្រួតជ្រាបល្អផង អាកាសមានពពកល្អផង ។ អ្នក ជាបុគ្គលមានសភាពគួរសមដោយប្រពៃ ( ចូរចម្រើន ) នូវឈានរបស់ព្រះយោគាវ ចរ អ្នកមានចិត្តល្អ ចូរមានព្យាយាមល្អក្នុងព្រះពុទ្ធសាសនា ដោយ ប្រពៃ ចូរបាននូវព្រះនិព្វាន ជាបទដ៏ទៀងឧត្តម ជាធម៌មានពណ៌សល្អក្រៃពេក ជាធម៌ល្អិត ជាធម៌ដែលគេកម្រឃើញដោយងាយ ។ ចូឡកត្ថេរ ។ ៥