អដ្ឋកថា គាថាព្រះចូឡកត្ថេរ

ក្បាលទី 41 · ទំព័រ 951

គាថារបស់ព្រះចូឡកត្ថេរ មានពាក្យផ្តើមថា នទន្តិ មោរា សុសិខា សុបេខុណា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាសិខី ក្នុងកប្បទី ៣១ អំពី ភទ្ទកប្បនេះ កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូលដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះសាស្តា មានចិត្តជ្រះថ្លា បានថ្វាយផ្លែចេក ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងនគររាជគ្រឹះ មាន ឈ្មោះថាចូឡកៈ ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា ក្នុងកាលដែល ទ្រង់ទូន្មានដំរីឈ្មោះ ធនបាល បួសហើយបំពេញសមណធម៌ក្នុងគុហា ឥន្ទ សារ ។ ថ្ងៃមួយ លោកអង្គុយត្រង់មាត់ទ្វារគុហា សម្លឹងមើលស្រែអ្នក មគធៈ ។ ក្នុងខណៈនោះ មេឃញ៉ាំងភ្លៀងឲ្យធ្លាក់តាមរដូវកាល បន្លឺសំឡេងដ៏ខ្លាំង ពីរោះ មានពពករាប់រយរាប់ពាន់ស្រទាប់ ញ៉ាំងភ្លៀងឲ្យធ្លាក់ពេញលម្អ ល្អ ដូចកំពូលអញ្ជនៈ ។ ម្យ៉ាងទៀត ហ្វូងក្ងោក ស្តាប់សំឡេងផ្គរ នាំគ្នាត្រេកអរ បន្លឺសំឡេងយំ នាំគ្នាពត់ពែនក្នុងប្រទេសនោះៗ ។ កាលករជកាយស្ងប់រម្ងាប់ ហើយ ព្រោះកម្តៅក្នុងរដូវក្តៅកន្លងទៅ ដោយផស្សៈនៃខ្យល់ក្នុងពេលភ្លៀង ធ្វើឲ្យបន្ទប់ដែលជាទីលំនៅរបស់ព្រះថេរៈដល់នូវភាពត្រជាក់ ចិត្តក៏ជាឯកគ្គតារម្មណ៍ ព្រោះបាននូវឧតុជាទីសប្បាយ ឈមចុះកាន់គន្លងកម្មដ្ឋាន ។ ព្រះថេរៈ ដឹងដូច្នោះហើយ កាលញ៉ាំងចិត្តឲ្យមានឧស្សាហៈក្នុងភាវនាដោយបំណង ប្រាប់ថា មាន