អនូបមត្ថេរគាថា
ក្បាលទី 41 · ទំព័រ 956
ចិត្តមកកាន់សេចក្តីត្រេកត្រអាល ដែលកម្មក្កិលេសលើកឡើង ហើយកាន់ដែកស្រួចគឺភព ដែកស្រួចគឺភពនិងកំណាត់ឈើគឺកាមគុណ មាន នៅក្នុងទីណា អ្នកតែងទៅក្នុងទីនោះៗ ។ នែចិត្តចង្រៃ អញប្រាប់ឯង នែចិត្តក ំណាច អញប្រាប់ឯង ព្រះសាស្តាដែលគេបានដោយក្រ ( ឥឡូវនេះ ) អ្នក បានហើយ អ្នកកុំដឹកនាំអញទៅក្នុងអំពើឥតប្រយោជន៍ឡើយ ។ អនូបមត្ថេរ ។ ៥