គាថាព្រះវជ្ជិតត្ថេរ

ក្បាលទី 41 · ទំព័រ 960

អាត្មាអញ កាលនៅជាបុថុជ្ជន មានងងឹតគឺអវិជ្ជាកើតហើយ មិនបានឃើញអរិយសច្ចទាំងឡាយ ក៏អន្ទោលទៅអស់កាលជាអង្វែង តែង វិលទៅក្នុងគតិទាំងឡាយ ។ អាត្មាអញនោះ ជាអ្នកមិនប្រមាទ បានធ្វើ សង្សារទាំងឡាយឲ្យវិនាសហើយ បានកាត់ផ្តាច់គតិទាំងពួងអស់ហើយឥឡូវនេះ ភពថ្មីមិនមានឡើយ ។ វជ្ជិតត្ថេរ ។ ៥