សន្ធិតត្ថេរគាថា
ក្បាលទី 41 · ទំព័រ 964
ខ្ញុំជាបុគ្គលមានសតិតម្កល់ខ្ជាប់ ក៏បាននូវសញ្ញាមួយដែល ប្រព្រឹត្តទៅក្នុងពុទ្ធគុណ ជិតដើមអស្សត្ថព្រឹក្ស ជាឈើមានពន្លឺខៀវលូតលាស់ ត្រសាយត្រសុំល្អ ។ ក្នុងកប អំពីភទ្រកប្បនេះទៅ កាលនោះ ខ្ញុំបាន នូវសញ្ញាណា ខ្ញុំបានដល់នូវការអស់ទៅនៃអាសវៈ ព្រោះនាំមកនូវសញ្ញា នោះ ។ សន្ធិតត្ថេរ ។ ឧទ្ទាន និយាយអំពីកុមារកស្សបត្ថេរ ១ ធម្មបាលត្ថេរ ១ ព្រហ្មា លិត្ថេរ ១ មោឃរាជត្ថេរ ១ វិសាខត្ថេរ ១ ចូឡកត្ថេរ ១ អនូបមត្ថេរ ១ វជ្ជិតត្ថេរ ១ សន្ធិតត្ថេរ កម្ចាត់បង់នូវធូលី គឺកិលេស ១ ។ ចប់ វគ្គទី ៥ ។ គាថាក្នុងទុកនិបាតមាន ៩៨ ព្រះថេរៈ ៤៩ អង្គ អ្នកឈ្លាសក្នុងន័យបាន ពោលហើយ ។