គាថាព្រះអង្គណិកភារទ្វារជត្ថេរ

ក្បាលទី 42 · ទំព័រ 2

កាលខ្ញុំស្វែងរកសេចក្តីបរិសុទ្ធ ដោយខុសទំនង បានបម្រើ ភ្លើងក្នុងព្រៃ មិនទាន់ដឹងនូវផ្លូវនៃសេចក្តីបរិសុទ្ធហើយក៏ធ្វើនូវតបៈដទៃ ( ដែល ញ៉ាំងខ្លួនឲ្យលំបាក ) ។ និព្វានសុខនោះ អាត្មាអញបានដោយស្រួលហើយ អ្នកចូរមើលនូវភាពនៃធម៌ដ៏ល្អចុះ វិជ្ជា ៣ អាត្មាអញបានដល់ហើយដោយ លំដាប់ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ ។ ពីដើម អាត្មាអញ ជាផៅពង្សនៃព្រហ្ម ( ជាព្រាហ្មណ៍ដោយសម្មតិ ) ឥឡូវនេះ អាត្មាជា ព្រាហ្មណ៍មែន ព្រោះអាត្មាអញជាអ្នកបានវិជ្ជា ៣ ផង មានមន្ទិល គឺកិលេស បានលាងហើយផង ជាអ្នកមានសួស្តីផង ដល់នូវវេទផង ។ អង្គណិកភារទ្វាជត្ថេរ