ព្រះបច្ចយត្ថេរ
ក្បាលទី 42 · ទំព័រ 9
គាថារបស់ព្រះបច្ចយត្ថេរ មានពាក្យផ្តើមថា បញ្ចាហាហំ បព្វជិតោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ។