គាថាព្រះពាកុលត្ថេរ

ក្បាលទី 42 · ទំព័រ 14

បុគ្គលណា ( មិនធ្វើ ) នូវអំពើដែលគួរធ្វើ ក្នុងកាលមុន ហើយចង់ធ្វើក្នុងកាលក្រោយវិញ បុគ្គលនោះ រមែងឃ្លាតចាកឋានៈជាសុខ ផង តែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយផង ។ បុគ្គលធ្វើអំពើ ណា ត្រូវនិយាយតែអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយអំពើនោះ ឡើយ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងច្បាស់ នូវបុគ្គលកាលមិនធ្វើ បាន តែនិយាយ ។ សេចក្តីទុក្ខរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ដែល ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងហើយ ជាគុណជាតិមិនមានសេចក្តីសោក ប្រាសចាក ធូលី ជាទីក្សេមក្សាន្ត នាំមកនូវសេចក្តីសុខ ដោយប្រពៃមែនពិត ។ ពាកុលត្ថេរ ៥