អដ្ឋកថា គាថាព្រះពាកុលត្ថេរ
គាថារបស់ព្រះពាកុលត្ថេរ មានពាក្យផ្តើមថា យោ បុព្វេ ករណីយានិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ ក្នុងអតីតកាល គឺក្នុងទីបំផុតមួយអសង្ខេយ្យ និងមួយសែនកប្ប រាប់អំពីកប្បនេះ មុនព្រះមានព្រះភាគព្រះនាមអនោមទស្សី ទ្រង់កើតឡើងនោះឯង កើតក្នុងត្រកូលព្រាហ្មណ៍ ចម្រើនវ័យហើយ រៀនចប់ត្រៃវេទ មិនឃើញសារៈក្នុងត្រៃវេទនោះ ទើបបួសជាឥសី ដោយ គិតថា អញនឹងស្វែងរកប្រយោជន៍ខាងមុខ ស្នាក់នៅត្រង់ជើងភ្នំ សម្រេច អភិញ្ញា ៥ និងសមាបត្តិ ៨ បានដឹងដំណឹងនៃការកើតឡើងរបស់ព្រះពុទ្ធ ទើបទៅគាល់ព្រះសាស្តា ស្តាប់ព្រះធម្មទេសនាហើយ តាំងនៅក្នុងសរណៈ កាលព្រះសាស្តាប្រឈួនព្រះនាភី បាននាំថ្នាំអំពីព្រៃមកថ្វាយ ឲ្យព្រះរោគ ស្ងប់ហើយ បានបង្អោន ( អធិដ្ឋាន ) នូវបុណ្យក្នុងការថ្វាយថ្នាំនោះ ដើម្បី ជាប្រយោជន៍ដល់ការមិនមានរោគ ចុតិអំពីអត្តភាពនោះ កើតក្នុងព្រហ្មលោក អន្ទោលទៅមកក្នុងទេវតា និងមនុស្សទាំងឡាយ អស់មួយអសង្ខេយ្យ ក្នុង សាសនាព្រះបទុមុត្តរៈ បានកាន់យកកំណើតក្នុងផ្ទះមានត្រកូល នានគរ ហង្សវតី ឃើញព្រះសាស្តាទ្រង់តែងតាំងភិក្ខុមួយរូប ឲ្យតាំងនៅក្នុងតំណែង ឯតទគ្គៈជាងភិក្ខុទាំងឡាយ អ្នកមានអាពាធតិច ខ្លួនឯងត្រូវការតំណែងនោះ បានសន្សំបុណ្យដរាបដល់អស់ជីវិត ហើយតាំងបណិធាន អន្ទោលទៅមក ក្នុងសុគតិតែម្យ៉ាង ។ មុនព្រះមានព្រះភាគព្រះនាមវិបស្សី ទ្រង់កើតឡើង ក្នុងលោកនោះឯង កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងនគរពន្ធុមតី បួសជាឥសី តាមន័យមុននោះឯង បានឈាន និងអភិញ្ញា នៅអាស្រ័យត្រង់ជើងភ្នំ បាន ដំណឹងថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក បានទៅកាន់សម្នាក់ព្រះសាស្តា ស្តាប់ព្រះធម្