ព្រះធនិយត្ថេរ
ក្បាលទី 42 · ទំព័រ 24
គាថារបស់ព្រះធនិយត្ថេរ មានពាក្យផ្តើមថា សុខញ្ច ជីវិតុំ ឥច្ឆេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំនូវបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ។