អដ្ឋកថា ព្រះធនិយត្ថេរ
ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមសិខី កើតក្នុងផ្ទះមាន ត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះសាស្តា មានចិត្ត ជ្រះថ្លា បានធ្វើការបូជាដោយកម្រងផ្កាបបុស ។ ដោយបុញ្ញកម្មនោះ កុលបុត្ត នោះអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ។ ក្នុងពុទ្ធុប្បាទនេះ កើត ក្នុងត្រកូលស្មូនឆ្នាំង នាក្រុងរាជគ្រឹះ មានឈ្មោះថា ធនិយៈ ចម្រើនវ័យ ហើយ ចិញ្ចឹមជីវិតជានាយស្មូនឆ្នាំង ។ សម័យនោះ ព្រះសាស្តាគង់ត្រង់ សាលារបស់ធនិយស្មូនឆ្នាំង ទ្រង់សម្តែងធាតុវិភង្គសូត្រដល់កុលបុត្តឈ្មោះ បុក្កុសាតិ ។ បុក្កុសាតិនោះ ស្តាប់សូត្រនោះហើយ បានសម្រេចកិច្ច ។ ឯ ធនិយៈបានជ្រាបថា បុក្កុសាតិនោះ រម្លត់កិលេសអស់ហើយ បាននូវសទ្ធា គិតថា ព្រះពុទ្ធសាសនានេះ នាំសត្វចេញអំពីវដ្តៈពិតហ្ន៎ សូម្បីទទួលការអប់រំ ត្រឹមមួយយប់ ក៏អាចផុតទុក្ខបាន ដូច្នេះ ទើបចេញបួស រវល់តែ រៀបចំកុដិ ត្រូវព្រះមានព្រះភាគតិះដៀល ព្រោះអាស្រ័យការធ្វើកុដិ ទើបនៅ ត្រង់កុដិរបស់សង្ឃ ចម្រើនវិបស្សនាហើយ សម្រេចអរហត្តផល ។ សម ដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ជាលោកនាយក ទ្រង់គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមជាយព្រៃធំ ។ ខ្ញុំកាន់ យកកម្រងផ្កាបបុស ហើយចេញទៅក្នុងខណៈនោះ បានឃើញ ព្រះសម្ពុទ្ធទ្រង់ឆ្លងឱឃៈ ព្រះអង្គមិនមានអាសវៈ គង់នៅក្នុងព្រៃ នោះ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាកម្រងផ្កា បបុសចំពោះព្រះពុទ្ធជាទក្ខិណេយ្យបុគ្គល ព្រះអង្គមានព្យាយាម ច្រើន ទ្រង់អនុគ្រោះសព្វសត្វលោក ។ ក្នុងកប្បទី ៣១ អំពីកប្ប