ព្រះខុជ្ជសោភិតត្ថេរ

ក្បាលទី 42 · ទំព័រ 36

គាថារបស់ព្រះខុជ្ជសោភិតត្ថេរ មានពាក្យផ្តើមថា យេ ចិត្តកថី ពហុស្សុតា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះមាន ព្រះភាគ យាងទៅជាមួយភិក្ខុសង្ឃជាច្រើន មានចិត្តជ្រះថ្លា បានពោល សរសើរ ១០ គាថា ។